លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិក បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍សកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិក បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍សកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥ ព្រមទាំងរបាយការណ៍ស្តីពីលទ្ធផលនៃការចុះបេសកកម្មរៀបចំពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគនិងសមូហភាពដែនដី និងមន្ត្រីការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី